​អាវុធខេត្តបាត់ដំបងរកឃើញរថយន្តប៉ាកុង១០គ្រឿងដែលឈ្មួញបទល្មើសព្រៃឈើលាក់ទុកក្នុងព្រៃក្នុងស្រុកសំឡូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2019 ក+ ក-

 

ខេត្តបាត់ដំបង ៖ ក្នុងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ១ដល់ទី២ ខែកញ្ញា កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះល្បាត និងបានចុះធ្វើ ការរុករកស្រាវជ្រាវរកឃើញឡានប៉ាកុង ដែលពួករកស៊ីដឹកឈើខុសច្បាប់ បានយកមកលាក់បង្កប់ទុកចោលនៅក្នុងព្រៃមួយកន្លែងនៅក្នុងភូមិសាស្ត្រជាប់នឹងព្រំប្រទល់ខេត្ពពោធិសាត់ ដែលស្ថិតនៅចំ ណុចព្រៃមួយក្នុងស្រុកសំឡូត របស់ខេត្តបាត់ដំ បង ដោយបានប្រទះរកឃើញនូវរថយន្តប៉ាកុង ចំ នួន ១០គ្រឿង ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើស បំផ្លាញព្រៃឈើខុសច្បាប់ ហើយរថយន្តទាំង១០ គ្រឿងនោះ គឺរង់ចាំការតែបទបញ្ជាកម្ទេច និងដុតបំផ្លាញចោលតែប៉ុណ្ណោះ។

នេះយោងនៅលើបណ្តាញព័ត៌មានផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្តបាត់ដំបងដែលបានធ្វើការបង្ហោះផ្សព្វផ្សាយ ញព័ត៌មានជាផ្លូវការមួយនៅយប់ថ្ងៃទី២ ខែកញ្ញា នេះ។

នៅក្នុងផេកហ្វេសប៊ុកផ្លូវវការ របស់កងរាជអា វុធហត្ថខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមអនុសា សន៍ និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពខេមរភូមិន្ទជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងក្រោមការដឹ កនាំបញ្ជាចុះប្រតិបត្តិការផ្ទាល់ ពីលោកឧត្តមសេ នីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យរុករកមើល នៅតាមចំណុចគោលដៅទីតាំងសង្ស័យ របស់ក្រុមឈ្មួញទុច្ចរិតរកស៊ីបទល្មើសនិងទន្ទ្រាន ព្រៃឈើ និងបានទៅដល់ទីតាំងដែលកម្លាំងបានស្រាវជ្រាវរកឃើញ ឡានប៉ាកុង ដែលស្ថិតនៅក្នុងភូមិកញ្ជាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពខាងលើក៏បានអះអាងឲ្យដឹងផងដែថា ៖
ក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ កម្លាំងកងរាជ អាវុធហត្ថខេត្តបាត់ដំបង បានល្បាតនិងចុះស្រាវ ជ្រាវ រុករកក្នុងព្រៃនិងបានប្រទះឃើញឡានប៉ាកុងដែលពួកឈ្មួញរកស៊ីដឹកឈើខុសច្បាប់ បាននាំយកមកលាក់និងបង្កប់ទុកក្នុងព្រៃ ជាប់ព្រំប្រទល់នឹងខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងស្រុកសំឡូតដោយបានប្រទះរកឃើញរថយន្តប៉ាកុងចំនួន១០ គ្រឿង ដោយរងចាំតែបទបញ្ជាពីថ្នាក់លើឲ្យកំទេច និងដុតបំផ្លាញចោលតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ កងកម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរកឃើញតែរថយន្តដឹកប៉ុណ្ណោះ ដោយមិនបានប្រទះរកឃើញកន្លែងស្តុកលាក់ឈើច្រើនរបស់ជនល្មើសនោះឡើយ ហើយការរុករកបានប្រទះឃើញតែរថយន្តប៉ាកុងជាបន្តបន្ទាប់ គឺ ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា រហូតមកដល់វេលា ម៉ោង១១,៣៥នាទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ។

ផេកផ្លូវការរបស់កងរាជអាវុធហត្ថខេត្តបាត់ដំ
បង ក៏បានសង្កត់ធ្ងន់ឲ្យដឹងទៀតថា៖ នេះគឺជាប្រ តិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ និងជាវិធានការបង្ក្រាបដ៏ម៉ឺងមាត់ក្នុងដំណាក់កាលថ្មីនេះ ដើម្បីឆ្លើយតបនិងការអនុវត្តសមស្របទៅតាមអ នុសាសន៍បទបញ្ជា របស់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសំដៅទប់ស្កាត់នូវបទល្មើសព្រៃឈើ ដែលកំពុងតែបំផ្លិចបំផ្លាញដល់ធនធានធម្មជាតិ និងជម្រកសត្វព្រៃគ្រប់ប្រភេទ។ជាពិសេសក្នុងការចុះប្រតិបត្តិនេះ គឺដើម្បីធ្វើការស្រាវជ្រាវ វែករកមុខសញ្ញានៃការប្រព្រឹត្តបទល្មើសជាក់ស្តែង ដើម្បីក សាងសំណុំរឿង ផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕