ទឹកហូរខ្លាំងកួចយកសសរស្ពានមួយកន្លែងនៅស្រុកស្ទឹងត្រង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរ មូលដ្ឋាន ចំពោះករណីទឹកហូរខ្លាំងបុកជើងទ្រសសរស្ពាន បាឡេមួយកន្លែង ស្ថិតនៅក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បណ្តាលឲ្យរងការខូចខាត បាក់សសរមួយដើម ។

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ៣០១៩ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម រួម ដំណើរ ជាមួយ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើការសិក្សាជួសជុលឡើងវិញ ខណៈការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទផងដែរ។

គួរបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ទឹកទន្លេមេគង្គបានហក់ឡើងកម្ពស់ ១៥,០០ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង ០,៤៣ម៉ែត្រ ដោយឡែក ឆ្នាំ២០១៨ កន្លងទៅទឹក មានកម្ពស់១៥,៨ម៉ែត្រ ទាបជាងកំរិតប្រកាសអាសន្ន ១៥.២០ម៉ែត្រ ។ យោងតាមការព្យាករឆ្នាំនេះទឹកអាចនឹងហក់ឡើងខ្ពស់ជាងចំណុចប្រកាសអាសន្នផងដែរ ៕ដោយប៉ែនសុផល