មួយថ្ងៃប្លន់ម៉ូតូ២ករណីនៅសង្កាត់ទួលសង្កែ1ខណ្ឌឫស្សីកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2019 ក+ ក-

ភ្នំពេញ ៖ អស់ទាស់មួយថ្ងៃក្រុមចោរប្លន់បានចេញធ្វើសកម្មភាពប្លន់យកម៉ូតូ២លើកនៅក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឬស្សីកែវ  ប្លន់បានសំរេចមួយករណី  និងមួយករណីទៀតត្រូវជនរងគ្រោះស្រែកឲ្យគេជួយទាន់។

និងមិនបានសម្រេច 1 ករណីបើយោងតាមសម្តីនារីរងគ្រោះម្ចាស់ម៉ូតូស្កុបពីដែលក្រុមជនសង្ស័យមួយក្រុមវាយប្លន់បានសម្រេចយកទៅបាត់បានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី16 ខែកញ្ញា ឆ្នាំ២០១៩ ពួកគាត់បានឌុបគ្នាចេញពីធ្វើការនៅផ្លូវលេខ៥១៨ខណះពេលជិះចូលច្រកក្លោងទ្វារវត្តញាណរង្សីនៅចំនុចផ្លូវបេតុងភូមិទួលគោកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវស្រាប់តែលេចមុខជនសង្ស័យមួយក្រុមបាននាំគ្នាមកស្ទាក់រួចធ្វើសកម្មភាពវាយប្លន់ច្រានជនរងគ្រោះបណ្តាលឲ្យដួលរួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថភាពក្រោយពេលកើតហេតុនារីរងគ្រោះបានត្រឹមតែនាំគ្នាដាក់ពាក្យបណ្តឹងប៉ុណ្ណោះ។

ដោយឡែកនៅផ្លូវរថភ្លើងប្លុកតំបន់ចែកចាយនិងប្រើប្រាស់គ្រឿងញៀននិងជាកន្លែងប្រមូលផ្តុំបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវមានជនសង្ស័យមួយក្រុមស្ទាក់បំរុងប្លន់យកម៉ូតូពីបុរសម្នាក់មិនបានសម្រេចដោយជនរងគ្រោះដកសោម៉ូតូចេញរួចរត់ស្រែកឲ្យគេជួយទាន់។

ជុំវិញករណីក្រុមចោរចេញប្លន់ផ្ទួនៗគ្នានេះមហាជនចាំមើលថាតើសមត្ថកិច្ចខណ្ឌឬស្សីកែវអាចវែកមុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសបានឬក៏យ៉ាងនោះសូមរងចាំតាមដានមើលទាំងអស់គ្នា៕