នគរបាលព្រហ្មទណ្ឌម្នាក់បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ដោយប៉ូលីសនាយរងការិយាល័យម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់ដោយអាថ៌កំបាំងនៅក្នុងរថយន្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុផងដែរហើយក៍ដុតដៃដុតជើងដើម្បីរកអោយឃើញថា មូលហេតុអ្វីបានជាប៉ូលីសនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាញ់សម្លាប់ខ្លួនឯងបែបនេះ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលបន្ទាប់៕