ចាប់ជនជាតិចិន​៧នាក់ករណីបង្ខាំងមនុស្សធ្វើទារុណកម្មនៅខេត្តព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2019 ក+ ក-

 

ខេត្តព្រះសីហនុ : នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក​ឧត្តមសេនីយ៍​ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំង​កងរាជអាវុធហត្ថខេត្ត+ក្រុង​ សរុប៤០នាក់ ដឹកនាំរួម​ដោយ​លោក​ ម៉ាង​ សុីនេត​ អភិបាល​រង​ខេត្ត​ព្រះសីហនុ និងមានការ​​សម្របសម្រួល​ផ្លូវច្បាប់ពី​លោក​ ហ៊ួត​ វិចិត្រ​ ព្រះរាជ​អាជ្ញា​រង​ អមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម​សហការពី លោក​ស្រី​ នេត​ ទីន​ ប្រធាន​ភូមិ​៣​ និង​ម្ចាស់​ផ្ទះ​ ចុះ​បង្ក្រាប​ករណី​​បង្ខាំង​មនុស្ស​(ជនជាតិ​ចិនទាំងអស់​ )​ស្ថិតនៅក្រុម១២​ ភូមិ៣ សង្កាត់១ ក្រុង+​ខេត្ត​ព្រះសីហនុ​ ។

+ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តធ្វេីការ​ឃាត់​ខ្លួន​បាន ៖​
-​ ជន​សង្ស័យ​ចំនួន​០៧​នាក់​ (​ ភេទប្រុសទាំងអស់​ )​
-​ សង្រ្គោះបានជន​រងគ្រោះ​ចំនួន​ ១០​នាក់​ (​ ភេទប្រុស​ទាំង​អស់)​ និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

*ក្នុងនោះដកហូត​វត្ថុ​តាង​រួមមាន​ ៖
-​ ទូរស័ព្ទ​ ចំនួន០៦​គ្រឿង​
-​ ខ្នោះជេីង​ ចំនួន០៤​គូរ
-​ ខ្នោះដៃ​ ចំនួន១០
-​ ស្រោមខ្នោះ​ ចំនួន​០៤​
-​ ក្រណាត់​រុំមុខ​ ចំនួន០២
-​ កាំបិត​បុ័ង​តោ​ ចំនួន​០១
-​ កំប៉ុង​ហ្គាស​ចំនួន​ ចំនួន២៥
-​ លិខិត​ឆ្លង​ដែន​ចំនួន​ ចំនួន០១
-​ កិច្ចសន្យា​ជួលផ្ទះ​ ចំនួន​០១
-​ អត្តសញ្ញាណ​ប័ណ្ណ​ចិន​ ចំនួន​០១​ច្បាប់​ ។

បច្ចុប្បន្នជនល្មើសរួម​ទាំង​វត្ថុ​តាង​ ត្រូវបានបញ្ជូន​ទៅ​ទីបញ្ជាការ​អ.ហ​ខេត្ត​ ដេីម្បី​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់បន្ត៕