អាជ្ញាធររាជធានីរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាប្លិ៍អាកាសនៅសង្កាត់វត្តភ្នំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2019 ក+ ក-

ភ្នំពេញ ៖ ដើម្បីសុវត្ថិភាព និង ការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង ស័ក្តិសមជាបេះដូង នៃប្រទេសកម្ពុជានោះ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអាកាស តាមដងផ្លូវ ចំនួន៣ខ្សែ អាជ្ញាធរស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាបអាកាស នៅតាមផ្លូវទាំង៣នេះ ប្រញាប់រួសរាន់រៀបចំរុះរើចេញ រដ្ឋបាលរាជធានីភ្នំពេញទុករយៈពេលឲ្យ១សប្តាហ៍។

បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្លូវទាំង៣ខ្សែដែលត្រូវរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាស តាមវិថីលេខ១៣ លេខ១០២ និងវិថីលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងស័ក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអាកាស តាមដងផ្លូវចំនួន៣រួមមាន៖ ១- វិថីលេខ ១៣ (ចាប់ពីផ្លូវលេខ ១០៦ ដល់ផ្លូវលេខ ៩៨) រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ ២- វិថីលេខ១០២ (ចាប់ពីផ្លូវលេខ១៩ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ) រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ៣- វិថីលេខ ១០៤ (ចាប់ពីផ្លូវលេខ១៣ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ) រយៈពេលចុះអនុវត្តន៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តា ក្រុមហ៊ុនឯកជននានា ដែលកំពុងប្រាស់បណ្តាញខ្សែកាបអាកាស នៅតាមផ្លូវទាំង៣ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕