ភ្នំពេញ ៖ លោក គឹម សុខ អ្នកតាមដាន និងវិភាគបញ្ហានយោបាយសង្គមល្បីឈ្មោះមួយ រូបថ្មីៗនេះបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាននៅឯក្រៅប្រទេសថា លោក សម រង្ស៊ី មិនមែនអ្នកប្រជាធិបតេយ្យស្អីនោះទេ ផ្ទុយទៅវិញគឺជាជនផ្ដាច់ការ ម្នាក់។ព្រោះទណ្ឌិតរូបនេះមិនដែលទទួលការរិះគន់ដើម្បីស្ថាបនាពីនរណាម្នាក់ទេ។
លោក គឹម សុខ ធ្លាប់ជាអ្នករិះគន់ឥតសំចៃចំពោះរាជរដ្ឋាភិបាល និង មានភាព លំអៀងទៅរកនិន្នាការបក្សប្រឆាំង ប៉ុន្តែបន្ទាប់ពីបានលោកបានភៀសខ្លួនទៅ បរទេស និងបានទៅនៅកៀក និងលោក សម រង្ស៊ី ស្រាប់តែលោកបានប្ដូរ ឥរិយាបថពីការរិះគន់រាជរដ្ឋាភិបាលមករិះគន់លោក សម រង្ស៊ី យ៉ាងស្រួចស្រាល់ ។ការរិះគន់អតីតមេដឹកនាំបក្សប្រឆាំងរបស់លោក គឹម សុខ នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានធ្វើសកម្មភាពដែលអាចបង្កការវឹកវរដល់ប្រទេសជាតិ និង បាននិយាយប្រមាថដល់អង្គព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្មែរគ្រប់រូបនាពេលថ្មីៗកន្លងទៅនេះ។
អតីតអ្នកគាំទ្រ លោក សម រង្ស៊ី នៅឯបរទេសជាច្រើននាក់ទៀតដូចជាអតីត ប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសា លោក ពិន សំខុន។ ប្រធានអង្គការ សម្ព័ន្ធមិត្ត ខ្មែរ – អាមេរិកាំង លោក ទូច វិបុល និងអ្នកវិភាគបញ្ហាសង្គម-នយោ បាយកម្ពុជា ដែលរស់នៅឯសហរដ្ឋអាមេរិកគឺលោក សុខ សុគន្ធ ហៅជេម សុខ ជាដើមសុទ្ធតែបានប្រតិកម្មរិះគន់ទណ្ឌិតសម រង្ស៊ី ថា ជាជនផ្ដាច់ ការពាក់ ស្រោមប្រជាធិបតេយ្យ ជាអ្នកដើរសម្អុយជាតិខ្មែរ បំផ្លាញ ជាតិខ្មែរមិនព្រម ឈប់។ហេតុនេះហើយពួកគេបានប្ដេជ្ញាឈប់គាំទ្រទណ្ឌិត សម រង្ស៊ី ទៀត ចាប់ ពីពេលនេះទៅ។
អ្នកវិភាគបញ្ហាសង្គម-នយោបាយកម្ពុជា ដែលរស់នៅឯសហរដ្ឋអាមេរិកលោក សុខ សុគន្ធ ហៅជេម សុខ ថាលោកមិនដែលឃើញសម រង្សី ធ្វើអ្វីដើម្បី ការ រីកចម្រើនឲ្យសង្គមជាតិខ្មែរនោះឡើយ។
ថ្មីៗនេះ លោក សម រង្សី បានបង្កើតផែនការទុច្ចរឹតមួយទៀតដើម្បីបំផ្លិចបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋខ្មែរ បំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាល និងប្រជាពល រដ្ឋខ្មែររកបានដោយលំបាកដោយបង្កើតផែនការវិលត្រឡប់មកវិញរបស់ខ្លួន។អ្វីដែលគួរឲ្យស្អប់ខ្ពើមនោះគឺលោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋក្រោក ឡើងប្រឆាំងរាជរដ្ឋាភិបាល ឲ្យកងទ័ពបែរចុងកាណុងមកបាញ់ប្រហាររាជរដ្ឋា ភិបាលក្នុងពេលដែលខ្លួនវិលមកវិញ។នេះគឺជាការធ្វើរដ្ឋប្រហារផ្លួលរំលំរាជរដ្ឋា ភិបាល ដែលជាសកម្មភាពក្បត់ជាតិយ៉ាងពិតប្រាកដ។
ក្រុមអ្នកវិភាគនយោបាយកម្ពុជាយល់ប្រហាក់ប្រហែលគ្នាថា លោក សម រង្ស៊ី ហាក់លែងដឹងថា អ្វីខុសអ្វីត្រូវហើយ។ជីវិតនយោបាយរបស់ទណ្ឌិតរូបនេះបានចូលដល់ទីបញ្ចប់ព្រោះគាត់លែងជាអ្នកនយោបាយរបស់ខ្មែរទៀតហើយតែគឺជាជនបាតសង្គមដែលតាមបំផ្លាញជាតិសាសន៍ខ្លួនឯងប៉ុណ្ណោះ៕