​បិទផ្លូវ K5 ពីផ្លូវ៧០ ដល់ប្រឡាយ បាក់ទូកសង្កាត់ទួល​សង្កែ​រយៈពេល​២​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2015 ក+ ក-

​ភ្នំពេញ​៖ ផ្លូវ​K5 ចាប់ពី​ផ្លូវ​លេខ​៧០ ដល់​ប្រឡាយ​បាក់​ទូក ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ត្រូវ​អាជា្ញធរ​ប្រកាស​បិទ​ចរាចរណ៍​រយះ​ពេល​៦០​ថ្ងៃ​ដើម្បី​ក្រុមបច្ចេកទេស​ដំណើការ​ការដ្ឋាន​ដាក់លូ​បង្ហូរទឹក​កាកសំណល់​ចេញពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី ៣០ មិថុនា នេះ សាលា​រាជធានី​ភ្នំពេញ​បានប្រកាសថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​តំបន់​ជុំវិញ​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​បិត​ចរាចរណ៍​បណ្តោះអាសន្ន​លើផ្លូវ​K5 ចាប់ពី​ផ្លូវ​លេខ​៧០​ដល់​ប្រឡាយ​បាក់​ទូក ឆ្លងកាត់​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ក្នុង​រយៈពេល​៦០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា​ដល់​៣១ ខែសីហា ឆ្នាំ​២០១៥ ។​

​សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​ឲ្យ​ការដ្ឋាន​ដំណើរការ​ទាន់​កម្មវិធី ដូចដែល​បានគ្រោង​ទុក និង​ដើម្បី​សម្រួល​ដល់​គ្រឿងចក្រ ការដ្ឋាន​នោះ សាលា​រាជធានី​ភ្នំពេញ សុំ​ធ្វើ​ការបិទ​ចរាចរណ៍​ប​ណ្តោះ​អាសន្ន​លើ​កំណាត់​នេះ​ប្រវែង​២០៥​ម៉ែត្រ សម្រាប់​រយៈពេល​៦០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​៣១ ខែសីហា ឆ្នាំ​២០១៥ ហើយ​ក្រោយពេល​បញ្ចប់​ការដ្ឋាន​ដាក់​បណ្តាញ​លូ​នេះ​នឹង​បើក​ឲ្យ​ដំណើរការ​វិញ ជាធម្មតា​។​ទន្ទឹមនឹងនេះ​សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ប្រជាពលរដ្ឋ​ដែល រស់​នៅតាម​បណ្តោយ​ផ្លូវ​ខាងលើ ក៏ដូចជា​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ រំខាន​ដោយ​គ្រឿងចក្រ និង​ដំណើរការ​ការដ្ឋាន ៕ដោយ ៖ ខេមរា

នកហយ