វិធី​ម៉ាស្សា​បញ្ចុះ​សម្ពាធឈាម​តាម បែប​បុរាណ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2015 ក+ ក-

បុរាណ​ចិន​៖​ប្រសិនបើ​អ្នកមាន​មាន​អារម្មណ៍​ថា​សម្ពាធ​ឈាម​ឡើងខ្ពស់​ខុសធម្មតា ដែល​អាច​បណ្តាលមកពី​ការជក់បារី ការសេពគ្រឿង​ស្រវឹង ភាពធាត់​ជ្រុល បរិភោគម្ហូបអាហារប្រៃ​ជ្រុល ស្ត្រេ​ស និង​ជាពិសេសទម្លាប់​នៃ​ការ ញ៉ាំអាហារ​ច្រើនជ្រុល​លើសពីសេចក្តីត្រូវការរបស់​រាងកាយ។

​មាន​វិធី​សាម​ញ្ញតាម​ក្បួន​បុរាណ​ចិន​មួយបែបដែល​អាចជួយសម្រួល ដល់អាការឈាមរត់មិនប្រក្រតីរបស់​អ្នក​បាន​។

ខាងក្រោម​នេះ​ជា​វិធី​ដែល​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក តាម​ធម្មជាតិ​ដែល​ដកស្រង់​ពី​ក្បួនបុរាណចិន​៖

១.​យក​ម្រាមដៃ​របស់​អ្នក​មក​ឈ្លី​ថ្នមៗ​ត្រង់ចំនុច​ចាប់ពី​ក្រោម​ទងត្រចៀក​ រ ហូត​ដល់​ពាក់កណ្តាល​នៃ ខ្អឹ​ង​ដងកាំបិត​។ ធ្វើ​ដូ​ច្នេះនៅក្រោមត្រចៀក​ទាំងសងខាង​ប្រហែលជា ១០ ដង​។​

២.​យក​ម្រាមដៃ​របស់​អ្នក​មក​ឈ្លី​ថ្នមៗ ឬ ម៉ាស្សា​ថ្នម​ត្រង់ចំនុច​ចាប់ពី​ទងត្រចៀក​រហូតដល់​ចុង​ច្រមុះ​។ ធ្វើ​ដូចនេះ​ទាំងសងខាង​ប្រហែលជា ១ នាទី​។ ការព្យាបាល​តាមបែប​បុរាណ​របស់​ចិន​នេះ​គឺមាន​ប្រសិទ្ធភាព​ខ្លាំងណាស់ ក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម របស់​អ្នក​។

សូមប្រីយមិត្តសាកល្បង មិនចំពោះតែ​ពេល​ដែលអ្នកមាន​អារម្មណ៍​ថា​តានតឹង​នោះឡើយ ហើយប្រសិនបើអ្នក​មានអាយុច្រើន អ្នកគួរតែ​សាកល្បង​ធ្វើ​តិចមួយថ្ងៃឲ្យបាន២-៣លើក លោកអ្នកប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយជាមិនខាន​ឡើយ​៕

លកហង