លោក ហ៊ុន សែន អំពាវនាវកុំឲ្យរថយន្ត ឈ្នួលឡើងថ្លៃក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ កញ្ញានេះបានធ្វើការ អំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថ យន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃដឹកជញ្ជូនក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ខណៈដែលលោកបានចូលរួមជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ៕