ស្តាប់ប្តីនិយាយពីប្រពន្ធលួចមានសហាយ នៅសង្កាត់ស្ទឹងមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2019 ក+ ក-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ មានក្រុមគ្រួសារមួយក្រមដោយមានប្តីដើមប្រពន្ធកូនរួមនិងបុរសដែលជាសាហាយស្មន់បាននាំគ្នាមកកាន់ប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហាខណះដែលមានបុរសឃ្លានស្នេហ៏ញ៉ែមិនរើសមុខបានមក ដណ្តើមយកប្រពន្ធសាច់សខ្ចីរបស់គាត់ទា៍ងគាត់កំពុងតែរស់នៅជាមួយគ្នាដោយមិនទាន់លែងលះគ្នាដាច់ស្រេចផងនោះ។ 

បើយោងតាមបុរសវ័យចំណាស់ម្នាក់ដែលគាត់បានអះអាងខ្លួនជាប្តីដើមបានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់និងប្រពន្ធបានរៀបការនិងរួមរស់នៅជាមួយគ្នាអស់រយៈពេល១៦ឆ្នាំមកហើយ ដោយមានចំណងដៃកូនប្រុសស្រី២នាក់កូនស្រីអាយុ១៥ឆ្នាំនិងកូនប្រុសអាយុ១៣ឆ្នាំតែសោកស្តាយដែលពួកគាត់មិនបានចុះអេតាសេវិល។

រូបគាត់បានបន្តទៀតថាការរស់នៅជាមួយក្រុមគ្រួសាររួមទាំងម្តាយក្មេកនៅឯខេត្តព្រៃវែងគឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់។ មួយរយៈក្រោយមកពួកគាត់បានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញមកស្នាក់នៅម្តុំស្ទឹងមានជ័យ

ដោយប្រពន្ធធ្វើជាកម្មកររោងចក្រកាត់ដេរចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៏យ៉ាងធ្ងន់ធ្ងមិនសង្ឃឹមថានិងរស់រានមានជិវិតដល់ថ្ងៃនេះទេខណះពេលដែលគាត់កំពុងតែដេកសំរាកនៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឺមបានផ្តែផ្តាំថាអូនអើយបើអត់ពីបងទៅសូមអូនរកមនុស្សណាល្អមើលថែអូនជំនួសបងមិននឹកស្មានថាប្រពន្ធរបស់គាត់យកសំដីរបស់គាត់ទៅអនុវត្តន៏ទាំងគាត់មិនទាន់បានលាចាកលោកផង។

ស្រាប់តែរយៈពេលប្រហែល៦ខែកន្លងមកនេះ ក៏ឃើញបុរសម្នាក់ដែលចូលខ្លួនមកសុំស្រលាញ់ប្រពន្ធរបស់គាត់ធ្វើអោយគាត់និងកូនៗព្រមទាំងម្តាយក្មេកមានការឈឺចាប់និងខ្មាស់ដល់អ្នកស្រុកក្រោយពេលបុរសខាងលើនេះនាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ហើយថែមទាំងឆាតរូបអោយបងប្អូនរបស់គាត់មើលទៀតថែមទាំងគំរាមមិនអោយគាត់និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់បើមិនអញ្ចឹងទេនោះបុរសជាសាហាយស្មន់និងបោកទូរសព្ទ័កំទេចចោលលែងអោយមានការទំនាក់ទំនងគ្នា។

ជុំវិញករណីខាងលើនេះលោកម៉ៅសាវឿននាយប៉ុស្តិនគរបាលប៉ុស្តិស្ទឹងមានជ័យទី១មិនហ៊ានទទួលពាក្យបណ្តឹងពីបុរសជាប្តីដើមនោះទេដោយលោកបានអោយភាគីទាំង៣ទៅប្តឹងនៅឯស្រុកកំណើតរបស់ពួកគាត់នៅឯខេត្តព្រៃវែងវិញទៅព្រោះពួកគាត់បានរៀបការនៅទីនោះ។

ជាចុងក្រោយបុរសជាប្តីដើមបានអង្វរសម្ថកិច្ចថា បើលោកមេប៉ុស្តិមិនទទួលបណ្តឹងរឿងសហាយស្មន់ក៏មិនអីដែរតែគាត់សុំប្តឹងទារសំណងថ្លៃបុរសជាសាហាយបានបោកទូរសព្ទ័ដៃចំនួន៣គ្រឿងដែលរូបគាត់ទិញអោយប្រពន្ធគាត់ ចំណែករឿងប្តឹងសាហាយស្មន់ ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕