ក្រសួងមហាផ្ទៃដាក់ចេញវិធានការ៨ចំណុច ដើម្បីបង្កើនការថែរក្សាសន្តិសុខ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានដាក់ចេញវិធានការចំនួន៨ចំណុច ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩៕