ភ្នំពេញ ៖ ស្នូរកាំភ្លើងលាន់២គ្រាប់ខណះដែលមានជនជាតិចិនមួយក្រុមប្រដាប់ដោយអាវុធខ្លីគ្រប់ដៃបំរុងនិងចូលប្លន់ផ្ទះចិនលក់គុជយីហោហ៊ឺហ៊ឺបង្កអោយមានការភិតភ័យដែលប្រជាពលរដ្ឋ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅក្នុងផ្ទះល្វែងលក់គុជហ៊ឺហ៊ឺក្នុងផ្លូវបេតុងក្បែរផ្សារឯករាជ្យទី១ភូមិត្រពាំងថ្លឹង១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុជនជាតិចិន២នាក់ប្តីប្រពន្ធដែលជាម្ចាស់ហាងលក់គុជកំពុងតែអង្គុយនៅខាងក្នុងផ្ទះស្របពេលនោះក៏មានជនជាតិចិនប្រហែលជា៤នាក់ប្រដាប់ដោយអាវុធខ្លីនិងដំបងឆក់គ្រប់ដៃបានចូលទៅភ្ជង់ម្ចាស់ហាងខណះពេលនោះស្ត្រីដែលជាប្រពន្ធបានស្ទុះចេញមកក្រៅហើយបានចាក់សោពីខាងក្រៅទើបជនជាតិចិនប្រដាប់ដោយអាវុធដែលនៅខាងក្នុងបានព្យាយាមបាញ់ផ្តាច់សោដើម្បីរត់គេចខ្លួនភ្លាមៗនោះកម្លាំងប៉ុស្តិនគរបាលចោមចៅទី១សហការណ៏ជាមួយកម្លាំងព្រហ្មទណ្ឌនិងកម្លាំងអន្តរាគមន៏និងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យបានឡោមព័ទ្ធនិងឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនជាបន្តបន្ទាប់២នាក់និងដកហូតអាវុធខ្លីម៉ាកK59ចំនួន១ដើមនិងគ្រាប់ចំនួន៦គ្រាប់នៅជាប់និងបង់កាំភ្លើង។
ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១។ រីឯជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធក៏បានទៅដាក់ពាក្យបណ្តឹងរួចរាល់ផដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕