១០ខែ ឆ្នាំ២០១៩នេះ កម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន
ភ្នំពេញ ៖ នៅរយៈពេល១០ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួន៤៥៧,៩៤០តោន កើនឡើងជាង៥ភាគរយ។ នេះបើយោងតាមរបាយការណ៍ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសចិន នៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយរយៈពេល១០ខែមកនេះ ចិនបានទិញអង្ករពីកម្ពុជា ជាង១៧ម៉ឺនតោន, ប្រទេសបារាំង ជាង៦ម៉ឺនតោន, ប្រទេសម៉ាឡេស៊ីជិត២.៥ម៉ឺនតោន និងប្រទេស Gabon ជាង២ម៉ឺនតោន៕