កម្មការិនីម្នាក់ស្លាប់ក្នុងថ្លុកឈាមសង្ស័យត្រូវឃាតករអាករសម្លាប់
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ត្រូវឃាតករ អាករសម្លាប់យ៉ាងព្រៃផ្សៃ។ ករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងថ្លុកឈាមនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ នៅភូមិសង្កែឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក។ ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្ម ឬយ៉ាងណានោះទេរង់ចាំការស្រាវជ្រាវបន្ត៕