ស៊ីរី ៖ តាមការបញ្ជាក់ពីមន្ត្រីផ្នែកមូលនិធិកុមារ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា កុមារជាង ៦៥០នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំនេះ ខណៈដែលតួលេខខ្ពស់បានកើតឡើងចំពេលមានសេចក្ដីរាយការណ៍ នៃការបាញ់ផ្លោងមួយចំនួននៅក្បែរជំរំមួយកន្លែង សម្រាប់ទទួលក្រុមអ្នកធ្វើបម្លាស់ទីនៅក្បែរព្រំដែនប្រទេសតួកគី នៅភាគពាយ័ព្យរបស់ប្រទេសស៊ីរី។
លោក ហ្វ្រង់ អេគីហ្សា អ្នកតំណាងអង្គការ UNICEF នៅក្នុងប្រទេសស៊ីរីបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានបាញ់ផ្លោងកាំភ្លើងធំ ទៅលើជំរំកាលពីថ្ងៃពុធកន្លងទៅបានសម្លាប់មនុស្ស១៥នាក់ និងរងរបួសជាច្រើននាក់ ចំណែកកុមារមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិត និងរងរបួសនោះដែរ នេះជាការបញ្ជាក់បន្ថែមរបស់។ លោក អេគីហ្សា បានបន្តថា យ៉ាងហោចណាស់កុមារ ២៥០នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះនៅក្នុងមន្ទីរឃុំឃាំង។
គួរបញ្ជាក់ថា កងទ័ពស៊ីរីបានផ្ដើមវាយប្រហារអស់រយៈពេល ៤ខែនៅដើមឆ្នាំនេះ ប្រឆាំងទៅលើមូលដ្ឋានក្រុមប្រឆាំងចុងក្រោយរបស់ប្រទេសនេះ ដែលត្រូវបានត្រួតត្រាដោយពួកសកម្មប្រយុទ្ធ មានទំនាក់ទំនងជាមួយពួកអាល់កៃដា៕