ភ្នំពេញ : ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹងនាពេលថ្មីៗនេះថា មន្ត្រីរាជការស៊ីវិលិល នៃព្រះរាជាណាចក្រកម្ពុជា ទោះបីស្ថិតនៅប្រភេទក្របខណ្ឌរដ្ធណាមួយក៍ដោយ អាចនឹងបម្រើការងាររហូតដល់អាយុ ៦០ឆ្នាំ ទើបត្រូវដាក់អោយចូលនិវត្តន៍។
ក្នុងសេចក្តីជូនដំណឹងបានចែងថា មន្ត្រីរាជការស៊ីវិលដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលកម្ពុជា ទោះបីជាស្ថិត ក្នុងប្រភេទក្របខ័ណ្ឌណាមួយ ក៏ដោយត្រូ វបម្រើវបម្រើការងាររហូតដល់អាយុ៦0ឆ្នាំ ទើបរៀបចំដាក់ឱ្យចូលនិវត្តន៍ តាមនីតិវិធីជាធរមាន។ អនុលោមតាមមាត្រា១០៧នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ចែងថា ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់» ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ក្រសួងមុខងារសាធារណៈនឹងរក្សាទុកមន្ត្រីរាជការស៊ីវិលដែលមានប្រភេទក្របខណ្ឌ ខ និង គ ឱ្យបម្រើការងារបន្តទៀតរហូតដល់ អាយុ ៦០ឆ្នាំ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម :