ប្រធាន​អង្គការ​មួយ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​ពេល​នាំ​កុមារ​ចុះ​មើល​ព្រំដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2015 ក+ ក-

ស្វាយរៀង​៖​លោក ប៉ែន ប៊ុនធឿន ប្រ ធាន​អង្គការ​មួយ​ធ្វើការ​ផ្នែក​សិទ្ធិ​កុមារ​នៅក្នុង​ខេត្តស្វាយរៀង​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​វៀតណាម​ចាប់ខ្លួន​នៅ​ល្ងាច​នេះ បន្ទាប់ពី​លោក​បាន​ដឹកនាំ​កុមារ ទៅ​មើល​ព្រំដែន​នៅ​ភូមិធំ ឃុំ​ត្នោត ក្នុងស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា ប្រធាន​អង្គ​ការដែល​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​នោះ ឈ្មោះ ប៉ែន ប៊ុនធឿន លោក​ជា​ប្រធាន​អង្គការ C-Right ធ្វើ​ការងារ​ទាក់ទង​សិទ្ធិ​កុមារ​។​

​អ្នកស្រី អ៊ឺ​ម សុធី ជា​ភរិយា​របស់លោក ប៉ែន ប៊ុនធឿន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​« ប្តី​របស់ខ្ញុំ ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​នៅ​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​៤ កក្កដា នេះ ៖ ចាស​! គេ​ចាប់គាត់ ខ្ញុំ​មិនដឹង​មូលហេតុ​ទេ​គាត់​ធ្វើការ​ជាមួយ​កុមារ ហើយ​ទៅ​មើល​ព្រំដែន​។ សូមអ្នក​ពាក់ព័ន្ធ​ជួយ​គាត់​ផង កុំ​ឲ្យ​គេ​វាយដំ​គាត់​។​

​មន្ត្រី​អង្គការ​លីកាដូ​ប្រចាំខេត្ត​ស្វាយរៀង​លោក នុត បូ​ពិ​ណ្ណា​រ័ត្ន មានប្រសាសន៍ថា ដំបូង​ឡើយ​លោក ប៉ែន ប៊ុនធឿន បានរៀបចំ​សិក្ខាសាលា​ជាមួយ​កុមារ​នៅ​ឃុំ​ត្នោត បន្ទាប់មក​ក៏​នាំ​កុមារ​ទៅ​មើល​ព្រំដែន​ទើប​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​។

លោក​បញ្ជាក់ថា សមត្ថកិច្ច​វៀតណាម​ចាប់​លោក ប៉ែន ប៊ុនធឿន ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេងទៀត​ត្រលប់​វិញ ហើយ​ថា ពេលនេះ​សមត្ថកិច្ច​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង លោក​កំពុង​ទាក់ទង​ទៅ​អាជ្ញាធរ​វៀតណាម​ដើម្បី​ស្នើសុំ​សម្របសម្រួល​ឲ្យ​មានការ​ដោះលែង ប៉ុន្តែ​មិនទាន់​បានទទួល​ព័ត៌មាន​ដូចម្តេច​នៅឡើយ​ទេ​៕ ដោយ​៖​ខេ​មរៈ

mnkxds

ទិដ្ឋភាពតំណាងរាស្រ្តបក្សប្រឆាំងចុះមើលព្រំដែនខេត្តស្វាយរៀង

នាពេលកន្លងមក