វៀតណាម ៖ ប្រភពសន្តិសុខអាកាសយានដ្ឋានបាននិយាយថា សាកសពមនុស្ស ១៦ដំបូងនៃជនរងគ្រោះវៀតណាមទាំង ៣៩នាក់ដែលត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយនៅក្នុងប្រទេសអង់គ្លេសកាលពីខែមុនបានបញ្ជូនមកដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
សាកសពជងរងគ្រោះសរុបចំនួន ១៦នាក់ ត្រូវបានបញ្ជូនមកដល់វៀតណាម តាមជើងហោះហើររបស់អាកាសចរណ៍វៀតណាម Vietnam Airlines មានគោលដៅពីទីក្រុងឡុងដ៍ ឆ្ពោះមកកាន់ទីក្រុងហាណូយ។ ជនរងគ្រោះទាំង១៦នាក់នោះ មានដើមកំណើតមកពីខេត្តចំនួន ០៣ផ្សេងគ្នា នៅភាគកណ្តាលប្រទេសវៀតណាម រួមមានខេត្ត Nghe An Ha Tinh និង Quang Binh។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សប្រុសចំនួន ៣១នាក់ និងស្ត្រី ០៨នាក់ ត្រូវបានអាជ្ញាធរអង់គ្លេសប្រទះឃើញនៅក្នុងទូរកុងតឺន័រក្លាសេ នៃរថយន្តមួយគ្រឿង ដែលចតចោលនៅតំបន់អ៊ីសសិក (Essex) ក្បែរទីក្រុងឡុងដ៍៕