លោក​សម រង្ស៊ី​៖ព្រះករុណា​នរោត្តម សីហនុ បាន​ថ្កោលទោស​លោក វ៉ា គឹមហុង រឿង​ផែនទី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2015 ក+ ក-

ភ្នំពេញ​៖​សារ​នៅលើ​គណនី Facebook របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​០៤ ខែកក្កដា នេះ​បានសរសេរថា ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហនុ បាន​ថ្កោលទោស លោក វ៉ា គឹមហុង ក្នុង​រឿង​ផែនទី​មិន​ត្រឹមត្រូវ​ដែល​យកទៅ​ចរចា​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​កំណត់ព្រំដែន​កាលពី​ឆ្នាំ​២០០៥​។​

ខាងក្រោម​នេះ ជា​អត្ថបទ​ដកស្រង់​ចេញពី​គេហទំព័រ Facebook របស់លោក សម រង្ស៊ី​៖ ព្រះរាជសារ ចុះ​ថ្ងៃ ១៦ មិនា ២០០៥ របស់​សម្តេចព្រះ​នរោត្តម សីហនុ ដែល​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ BMD ជា​ភាសា​បារាំង ( http://tinyurl.com/pte6h24 ) ហើយ​ដែល​យើង​បាន​បក​ប្រែជា​ខេមរភាសា​ដូចតទៅ​៖ “​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​បង្កើត​ព្រំដែន​ថ្មី (​ចំណេញ​ទៅ​គេ​) ដោយ​សាងសង់​នៅ​ទស្សវត្ស​ឆ្នាំ​១៩៨០ និង​ឆ្នាំ ១៩៩០-២០០០ នូវ​ក្លោងទ្វារ ហើយដោយ​ជីក​ប្រឡាយទឹក ដែល​ស្ថិតនៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា ឆ្ងាយ​ពី​ព្រំដែន​យើង កាលពី​ឆ្នាំ​១៩៦៣-១៩៦៩​។​

កម្ពុជា​យើង​សព្វថ្ងៃ តំណាង​ដោយ​ក្រុម​ឯកឧត្តម វ៉ា គឹមហុង យល់ព្រម​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​ទទួលស្គាល់ សូម្បីតែ​នៅ​ចំពោះមុខ​ច្បាប់​អន្តរជាតិ​ថា​ប្រទេស​កម្ពុជា​គ្មាន​ព្រំដែន ច្បាស់លាស់​ទេ​។​ពាក្យ​អត្តឃាត​នេះ គឺ​មិន​និយាយ​បំផ្លើស​ទេ ពីព្រោះថា ប្រទេស​ណាមួយ ដែល​ទទួលស្គាល់​ខ្លួនឯង​ថា ខ្លួន​គ្មាន​ព្រំដែន ផ្លូវច្បាប់​ច្បាស់លាស់​ទេ ប្រទេស​នោះ គឺជា​ប្រទេសមួយ ដែល​ចាំតែ​ស្លាប់ ”៕

asdf

bnmv

bhgv