វៀតណាម ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគ្រួសារនៃជនជាតិវៀតណាមមួយចំនួនក្នុងចំណោម៣៩នាក់ដែលត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿងនៅចក្រភពអង់គ្លេសបានរៀបចំធ្វើពិធីបញ្ចុះសពកូនៗរបស់ពួកគេបន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍ដើម្បីនាំសាកសពរបស់ពួកគេមកផ្ទះ។
សាកសពដំបូងបានមកដល់ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃពុធមុនពេលត្រូវបានបញ្ជូនទៅផ្ទះរបស់ពួកគេភ្លាមៗនៅកណ្តាលប្រទេសដែលជាកន្លែងដើមនៃជនរងគ្រោះជាច្រើននាក់។ បុរសចំនួន៣១នាក់និងស្ត្រី៨នាក់ដែលត្រូវបានរកឃើញក្នុងកុងតឺន័រក្លាស្សេនៅតំបន់ Essex កាលពីខែមុនគឺមកពីប្រទេសវៀតណាមដែលភាគច្រើនចេញមកពីតំបន់ជនបទ។
នៅថ្ងៃព្រហស្បតិ៍ អ្នកភូមិបានប្រមូលផ្តុំគ្នាដើម្បីបញ្ចុះសពនៃមនុស្សជាទីស្រឡាញ់របស់ពួកគេបន្ទាប់ពីការអធិស្ឋានច្រើនរាត្រីសុំឲ្យពួកគេវិលត្រឡប់មកវិញ។ គ្រួសារនានាបានខ្ចីប្រាក់ពីរដ្ឋាភិបាលដើម្បីរ៉ាប់រងការចំណាយសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដែលតម្លៃគឺ១,៨០០ដុល្លារសម្រាប់អដ្ឋិធាតុ ឬ២,៩០០ដុល្លារសម្រាប់សាកសព។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានចាប់ខ្លួនមនុស្សយ៉ាងតិច១០នាក់ពាក់ព័ន្ធនឹងសោកនាដកម្មនេះបើទោះបីជាមិនទាន់មាននរណាម្នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការក៏ដោយ៕