ភ្នំពេញ៖រថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ១គ្រឿង ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈត្រូវបានចាត់ទុកថាជាករណីល្មើសច្បាប់ស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក ព្រោះស្លាកលេខ«នគរបាល 2-7072 »មិនមាននៅក្នុងបញ្ជីគ្រប់គ្រងដោយនាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃឡើយ។
នាយកដ្ឋានសណ្តាប់ធ្នាប់នៃ អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបដិសេធមួយ ដោយមិនទទួលស្គាល់ស្លាក លេខរថយន្ដ នគរបាល 2-7072 ដែលបានបំពាក់លើ លិខិតបដិសេធរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានលើកឡើងថានាយកដ្ឋានសណ្តាប់ធ្នាប់ សូមធ្វើការប្រកាសបដិសេធថារថយន្តរថយន្ដម៉ាកឡង់គ្រីស័រ (Landcruiser) ពណ៌ខ្មៅ ដែលបំពាក់ផ្លាកលេខនគរបាល 2-7072នោះ គឺពុំមានចុះបញ្ជីការ គ្រប់គ្រងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់នោះឡើយ ជាស្លាកលេខ ក្លែងក្លាយ។
ចំពោះករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយនេះ នាយកដ្ឋានសណ្ដាប់ធ្នាប់ បានបញ្ជាក់ថានឺងចាត់វិធានការម៉ឺងម៉ាត់ស្វែងរក ដើម្បីផ្ដន្ទាទោសតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងមាត្រា៧៩។
លិខិតបដិសេធរបស់នាយកដ្ឋានសណ្ដាប់ធ្នាប់ខាងលើ បានធ្វើឡើងបន្ចាប់បណ្ដាញព័ត៌មានសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនិងរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-7072 ដែលបានបើកបរនៅតាមដងផ្លូវសាធារណៈ ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕