ស្ត្រីម្នាក់ពរកូនចូលមើលប្ដីកំពុងសំងំរៀបការប្រពន្ធថ្មីស្ងាត់ៗ
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៩ ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមមាន ការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងរោងការខណៈដែលស្ត្រីម្នាក់ពរកូនស្រីខ្លួនមកចូលក្នុងរោងការ អះអាងថាខ្លួនជាប្រពន្ធរបស់បុរសម្នាក់ដែលលួចមកការប្រពន្ធក្រោយស្ងាត់ៗដូចខ្លួនមិនមានរឿងអ្វីកើតឡើងអញ្ចឹង។
យោងតាមប្រភពព័ត៌មានបានអោយដឹងថាស្ត្រីរងគ្រោះ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីស្រីកូនតូចចូលតវ៉ានៅរោងការ ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាឆ្នាំ២០១៩នេះធ្វើព្រងើយ បណ្តាលអោយនាងស្រក់ទឹកភ្នែកគួរអោយអាសូរបំផុត។
ទោះជាយ៉ាងណាមិនមានអំពើហឹង្សាណាមួយកើតឡើងទេ ដោយគ្រាន់តែមានប្រជាពលរដ្ឋជាច្រើនចោមរោមមើល បន្សល់ទុកក្តីអានិតចំពោះប្អូនស្រីកំសត់ត្រូវប្តីតិរិច្ចានលួចមកការស្ងាត់ៗបែបនេះ៕ ដោយ ៖ ប៉ែន សុផល