នគរបាលអន្ដោប្រវេសន៍ច្រកដូងម្នាក់ស្រវឹងស្រាដកកាំភ្លើងបាញ់ផ្អើលទាំងយប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ខេត្តបាត់ដំបង ៖ នៅយប់ថ្ងៃទី១០ ធ្នូ ម្សិលមិញ មានករណីបាញ់បោះសេរីមួយ ដែលបង្កឡើងដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងម្នាក់ ស្រវឹងជោក បានដកកាំភ្លើងបាញ់ចំនួន១៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង កាន់កាប់កាំភ្លើងបាញ់បោះសេរីនេះ ម៉ាក Sig Sauer។ ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលមន្ដ្រីនគរបាលរូបនេះ បាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺមកពីស្រវឹងជោកជាំ។ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើង ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗ ដើម្បីសាកសួរ និងចាត់ការបន្ដតាមនីតិវិធី៕