ខេត្តកំពង់ចាម:ជនសង្សយ័ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយយោងតាមបណ្តឹងរបស់នារីរងគ្រោះចោទពីបទរំលោភសេពសន្ថវ:នៅផទះសំណាក់។
តាមប្រភពពត៌មានពីប៉ូលិសបានអោយដឹងថានៅថ្ងៃទខែធ្នូឆ្នាំ ២០១៩វេលាម៉ោង២៣នាទី សមត្ថកិច្ចនគរបាលបានទទួលពត៌មាននិងបណ្តឹងពីឈ្មោះ (ក ញ)ភេទស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្តឹងពីឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុងទី១សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះបានបញ្ជាក់ថាៈ នាងបានស្គាល់ជនសង្សយ័តាមហ្វេប៊ុកហើយក៏បានណាត់ជួបគ្នារហូតមានការថ្លោះធ្លោយបែបនេះ។ នារងគ្រោះបានបញ្ជាក់ថាជនសង្សយ័បានធ្វើសកម្មភាពចាប់រំលោភចាប់រំលោភសេពសន្ថវះ មកលើខ្លួនរហូតបានសម្រេច នៅចំណុចផ្ទះសំណាក់មេគង្គ២ស្ថិតនៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២០និង៤៥នាទី ខណះពេលដែលខ្លួនបានណាត់ជួបគ្នាហើយនាំគ្នាដើរលេង ដោយជនសង្ស័យព្យាយាមចាប់បង្ខំជនរងគ្រោះរហូតមានស្លាកស្នាមជាំ លើ កដៃ របស់ជនរងគ្រោះ ។
ប៉ូលិសបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវរហូតបានឃាត់ខ្លួនបានជនសង្ស័យខាងលើ យកមកសួរនាំនៅអធិការ ដ្ឋាននគរបាលស្រុកកំពង់សៀម ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវះលើជនរងគ្រោះរហូតបានសម្រេចពិតមែនហើយករណីនេះសមត្ថកិច្ចយើងកំពុងរៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី ៕