ក្រសួងធនធានទឹកបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយបញ្ជាក់ថា អាកាសធាតុអប្បបរមាមានពី២០-២៥អង្សាសេ និងអតិបរមាមានពី២៨-៣២អង្សាសេ។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប់បន្ត សង្កេតឃើញថា ជ្រលងសម្ពោធខ្ពស់បាននិងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា៕