អាមេរិក ៖ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅវិមានកាពីតូល ខណៈដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានបន្តដំណើរឆ្ពោះទៅរកការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់ខ្លួន ចោទប្រកាន់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ។
ក្រុមអ្នកតវ៉ាបានឈរនៅក្នុងទីក្រុង Doral រដ្ឋ Florida ដោយកាន់ស្លាកសញ្ញាប្រាប់ដល់អ្នកបើករថយន្តឆ្លងកាត់ ដោយក្នុងនោះមានបដាមួយដែលអានថា “ដកលោក Trump ចេញពីតំណែង” ដោយរូបភាពសត្វដំរី និងលា-និមិត្តរូបនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរៀងៗខ្លួន។
អ្នកទាំងឡាយដែលបានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញគាំទ្រឲ្យមានការចោទប្រកាន់ ទម្លាក់តំណែងលោកប្រធានាធិបតី បានឈរនៅក្រោមអាកាសធាតុត្រជាក់ក្នុងទីក្រុង Washington ដើម្បីការគាំទ្រធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់។ លោក Ryan Krumholtz រស់នៅក្នុងរដ្ឋធានី Washington D.C បាននិយាយថា អ្វីដែលលោក Trump បានធ្វើគឺជាបទល្មើសដែលមិនអាចប្រកែកបាន ខ្ញុំចង់មានន័យថា មាត្រាទាំង២ ដែលត្រូវបានគេអនុវត្តន៍ –ការរំលោភអំណាច និងការរាំងសភាគឺច្បាស់ដូចថ្ងៃអញ្ចឹង។
សមាជិកសភាបានជជែកដេញដោល អំពីការចោទប្រកាន់ដែលលោក Trump ត្រូវប្រឈមនឹងភាពស្របច្បាប់នៃការស៊ើបអង្កេត ដែលនាំសភា និងប្រទេសជាតិដល់ចំណុចនេះ នឹងបន្សល់ទុកនូវសញ្ញាយូរអង្វែងលើការកាន់តំណែងរបស់លោក នៅឯសេតវិមានមានក្រុមអ្នកគាំទ្រមួយចំនួន នៅឯបាតុកម្មកាលពីថ្ងៃពុធដែលគាំទ្រលោក Trump និងការចោទប្រកាន់ដោយហេតុផលផ្សេងទៀត៕