សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រហម​បង្ក្រាប​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2015 ក+ ក-

​ខេត្តរតនគិរី៖ សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ លោក ប៉ែត អ៊ុំ​ម៉ី សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​តំបន់​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី បង្ក្រាប​ទីតាំង​បទល្មើស​នេសាទ​ខុសច្បាប់​(​ដៃ​សាច់​កាវ​) មួយកន្លែង​ដែល​ក្រុម​ជនខិលខូច​លួច​ដាក់​រាយ​បាំង​តា​មរាមដៃ​ទន្លេស្រែពក ចំណុច​អូរ​កា​ជាន់ ដោយ​ត្រូវ​ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​ការចុះ​បង្ក្រាប​ទីតាំង​(​ដៃ​សាច់​កាវ​)​នៅវេលា​ម៉ោង​២​និង​៤៥​នាទី ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ត្រង់ចំណុច​ដៃទន្លេ​អូ​រកា​ជាន់​(​ហៅ​ភូមិ​អូរ​តា​ឡឹ​ក​) ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ត្រូវ​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​ទូក​ឈើ​ចំនួន​២ ប្រភេទ​ទូក​ទូច និង​ដៃ​កាវ​ចំនួន​១​ក្បាល​(​ស្មើនឹង​មួយឈុត​) ដែលមាន​ទំហំ​ទទឹង​១២​ម៉ែត្រ បណ្តោយ​១៥​ម៉ែត្រ ក្រឡា​ដៃ​សាច់​កាវ​បាំង​ទទឹង​រាម​ដៃទន្លេ​ទំហំ​មួយ​ហ៊ុន ក្រឡា​សាច់​កាវ​ដាក់​យក​ត្រី​ទំហំ​បួន​លី បានដាក់​បាំង​ឃាំង​ដៃ​រាម​ដៃទន្លេ​នា​រដូវ​ត្រី​ពង​និង​កូន ដែលមាន​ប្រភព​ជាប់​នឹង​ទន្លេស្រែពក​។​
​ ​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅតាម​ក្បែរ​ដៃទន្លេ​ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមាន​ការ​លួច​ដាក់​ដៃ​កាវ និង​ឆក់​ត្រី​តាម​ដៃទន្លេ​ខាងលើ​ដែលមាន​ច្រើន​កន្លែង​ផ្សេងៗ​ទៀត និង​លួច​រាំង​ដៃ​កាវ​តាម​ដង​ដៃទន្លេ​ខាងលើ​មិនទាន់បាន​ចុះបង្ក្រាប​ដែល​ប្រជាពលរដ្ឋ​បានកត់សំគាល់​ឃើញថា មាន​អ្នក​មកពី​ស្រុក ឫ​ខេត្ត​ផ្សេងៗ​ចេះតែ​លួច​មក​ធ្វើ​អាជីវកម្ម​ដាក់​ដៃ​ស៊េរី​សាច់​កាវ និង​ឆក់​ត្រជាក់​តាម​ដៃ និង​រាម​ទន្លេ​ខាងលើនេះ​។ ប្រភេទ​ដៃ​ស៊េរី​សាច់​កាវ​ខាងលើ​គឺ​មិនមែន​ជាប់​តែ​ត្រី​ធំៗ​នោះទេ ប្រភេទ​ត្រី​តួចៗ​គឺ​ជាប់​ទាំងអស់​ផងដែរ​។ ចំណែក​ត្រី​ដែល​មិនសូវ​មានតម្លៃ​យកទៅលក់​មិនបាន​ថ្លៃ​ក្រុម​ឈ្មួញ​សែង​យកទៅ​កប់​ចោល​នៅក្បែរ​ច្រាំងទន្លេ​ខាងលើ​នោះ ដែលមាន​ក្លិន​ស្អុយរលួយ​ក្នុង​កន្លែង​ធ្វើ​អាជីវកម្ម​និ​មួយៗ និង​កាយកប់​ត្រី​ខូច​រាប់រយ​គីឡូក្រាម​កន្លែង​ដែល​ធ្វើ​អាជីវកម្ម​លួចលាក់​នោះ​។​
​ ​
​នៅពេល​សមត្ថកិច្ច​ចុះ​ធ្វើ​សមកម្ម​ភាព​បង្ក្រាប​ជនល្មើស​ដែល​រកស៊ី​ដាក់​(​ដៃ​សាច់​កាវ​) នៅ​ចំណុច​ខាងលើ​នោះ បាននាំគ្នា​រត់គេចខ្លួន​ពី​ទីតាំង​កន្លែង​នោះ​បែក​ទឹក​ខ្ចាយ​តាម​រាម​ដៃទន្លេ​ចូល​ព្រៃ​បាត់អស់​ទៅ​បន្សល់ទុក​ទូក​ឈើ​ចំនួន​២ និង​ដៃ​កាវ​ចំនួន​១​ឈុត​ស្មើនឹង​មួយ​ក្បាល ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រ​ពាំ​ក្រហម​រឹបអូស​យកមក​រក្សាទុក​ជា​វត្ថុតាង​។​

​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ណែនាំ​ហាមឃាត់​ដល់​ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី​នា​រដូវ​ត្រី​ពង កូន និង​ឧបករណ៍​ខុសច្បាប់ គ្រប់​ទីកន្លែង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ ​
​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នូវ​តំបន់​ខាងលើ​នោះ​ថា​លោក​និង​ចុះបង្ក្រាប​បទល្មើស​ដាក់​ដៃ​កាវ នេសាទ​ខុសច្បាប់ នៅក្នុង​តំបន់​របស់លោក រួមទាំង​បទល្មើស​ផ្សេងៗ​ទៀត​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕ដោយ៖ឡុង សារ៉េត​

ើលក្

ុំ។មក

gbvh