​រថយន្ត​ក្រុង​ធ្លាក់​ជ្រោះ​នៅ​ឥណ្ឌូណេស៊ី សម្លាប់មនុស្ស​៣៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ឥណ្ឌូណេស៊ី ៖ ប៉ូលិស​បាន​និយាយ​នៅ​រសៀល​នេះ​ថា ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​បើក​ធ្លាក់​ជ្រោះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ឡើងដល់ ៣៥ នាក់​ក្នុងនោះ​មាន​កុមារ​៨​នាក់​ផងដែរ ខណៈដែល​ក្រុម​ជួយសង្គ្រោះ​បាន​បន្ត​រុករក​នៅតាម​ទន្លេ​។​នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​

​ពីដំបូង​ឡើយ​ប៉ូលិស​បាន​អះអាងថា ​ចំនួនមនុស្ស​ស្លាប់​គឺមាន​ត្រឹម​២៦​នាក់ ប៉ុន្តែ​ក្រុម​ជួយសង្គ្រោះ​ទើបបាន​រុក​រកឃើញ​សាកសព​ជនរងគ្រោះ​៩​នាក់​ទៀត​នា​រសៀល​នេះ​។​

​សូម​រម្លឹក​ផងដែរ​ថា រថយន្តក្រុង​មួយគ្រឿង​មាន​ដឹក​អ្នកដំណើរ​រាប់សិប​នាក់ បាន​ជ្រុល​ចង្កូត​ធ្លាក់​ទៅក្នុង​ជ្រោះ​យ៉ាងជ្រៅ​មួយ ហើយ​លិច​ចូល​ទឹកទន្លេ​កាលពី វេលាយប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ចន្ទ​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រ​ខាងត្បូង​៕