សិស្សសាលាបឋមសិក្សាពាមជីលាំងទៅលេងប្រដឹសឫស្សីលង់ទឹកស្លាប់៣នាក់សង្គ្រោះបាន២នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2020 ក+ ក-

ខេត្តកំពង់ចាម ៖សិស្សសាលាបឋមសិក្សាពានជីលាំង ចំនួន៥នាក់បាននាំគ្នាទៅលេងនៅស្ពានប្រដឹសឫស្សី ហើយរអិលជើងធ្លាក់ចូលទៅក្នុងទឹក ភ្លាមៗនោះ ជួយសង្គ្រោះបានចំនួន២នាក់ ឯសិស្ស៣នាក់ទៀត បានស្លាប់ដោយលង់ទឹក។

លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានអោយដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០នាទី ចំនុចកន្លែងកំសាន្ត (ស្ពានប្រដឹសឬស្សី)មាត់ទន្លេមេគង្គ ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំងស្រុកខេត្តត្បូងឃ្មុំ មានកូនសិស្សសាលាបឋមសិក្សាពាមជីលាំងបាននាំគ្នាដើឆ្លងទៅចុះលេងទឹកចំនុចខាងលើ ធ្វើអោយ លិចលង់ចំនួន០៥នាក់ ជួយសង្រ្គោះបាន០២នាកនៅរស់រានមានជីវិតគឺ១.បួកស្រីមួយភេទស្រីអាយុ១៣ឆ្នាំជាតិខ្មែររស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំងស្រុកត្បូងឃ្មុំ(រស់)។២.ពេជ្រម៉ូលីកាភេទស្រីអាយុ១៣ឆ្នាំជាតិខ្មែររស់នៅភូមិព្រែកផ្ដៅឃុំពាមជីលាំងស្រុកខេត្តត្បូងឃ្មុំ(រស់)។៣.គង់ថារីភេទស្រីអាយុ១៣ឆ្នាំជាតិខ្មែររស់នៅភូមិកំពង់ចន្លុះកើតឃុំពាមជីលាំង(រកឃើញស្លាប់)។៤.បូណាជីជីងភេទស្រីអាយុ១៣ឆ្នាំជាតិខ្មែររស់នៅភូមិបឹងព្រួលឃុំបឹងព្រួលបាត់ខ្លួន( ស្លាប់)។៥.លាងតុន្នាភេទស្រីអាយុ១៣ឆ្នាំជាតិខ្មែររស់នៅភូមិព្រែកផ្ដៅឃុំពាមជីលាំង(ស្លាប់។)។

លោកអធិការបាន។បញ្ជាក់ថាបច្ចុប្បន្នកំលាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលពាមជីលាំងនឹងប្រជាពលរដ្ឋអាណាព្យាបាល ជួយរាវរកឃើញនិងយកសពមកធ្វើបុណ្យតាមប្រៃណី៕