អ៊ីរ៉ង់គំរាមវាយប្រហារដល់ទឹកដីអាមេរិក អ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម
តេហេរ៉ង់ ៖ សារព័ត៌មាន CNN ចេញផ្សាយមុននេះថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃពុធនេះបានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់ពីសំណាក់យោធាអ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
ការគំរាមបែបនេះរបស់អ៊ីរ៉ង់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារ ដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ៕