កម្ពុជាបណ្តេញជនជាតិចិនប្រុសស្រីចំនួន៦១នាក់ទៅប្រទេសវិញ
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជានៅព្រឹកថ្ងៃពុធនេះបានបណ្តេញជនជាតិចិនប្រុសស្រីចំនួន ៦១នាក់ ឲ្យត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ ខណៈដែលការបណ្តេញនេះធ្វើឡើងនៅទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធីបានឲ្យដឹងថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជារយ:ពេល០៣ឆ្នាំ ដោយមានយន្តហោះពិសេសចំនួន០២គ្រឿងមកទទួលជនសង្ស័យ ៕