ចិនដាក់ឱ្យប្រើប្រាស់នាវាពិឃាដទីមួយដែលផលិតក្នុងស្រុក
ចិន ៖ នាវាពិឃាដរបស់ចិនទីមួយដែលផលិតក្នុងស្រុក ឈ្មោះ «Nanchang» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងជួរកងទ័ពជើងទឹកចិនហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅកំពង់ផែក្រុង Qingdao ខេត្ត Shandong។
នាវានេះ ចាប់ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៧។ វាធ្លាប់ត្រូវបានដាក់បង្ហាញក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹក កាលពីខែមេសា ឆ្នាំ២០១៩រួចមកហើយ ប៉ុន្តែពេលនោះ វាពុំទាន់ត្រូវបានសាងសង់រួចរាល់នៅឡើយទេ។
នាវាពិឃាដដែលមួយគ្រឿងនេះ មានទម្ងន់១ម៉ឺនតោន ប្រវែង១៨០ម៉ែត្រ និងទទឹង២០ម៉ែត្រ ដោយបំពាក់ជាមួយប្រព័ន្ធការពារដែនអាកាសថ្មី, មីស៊ីលប្រឆាំងមីស៊ីល, មីស៊ីលប្រឆាំងនាវា និងប្រឆាំងអាវុធដែលបាញ់ចេញពីនាវាមុជទឹកផងដែរ៕