ភ្នំពេញ ៖ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសអូស្រ្តាលីធ្វើជា ម្ចាស់ផ្ទះ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ហើយ បន្ទាប់ពីបានដំណើរការកិច្ច ប្រជុំអស់រយៈពេល៣ថ្ងៃរួចមកនៅទីក្រុងកង់បេរ៉ា ក្រោមមូលបទ ៖ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។
កិច្ចប្រជុំនេះ បានអនុម័តសម្រេចសេចក្តីសម្រេចចំនួន១៧ ក្នុងការជំរុញការលើក កម្ពស់កិច្ចសហប្រតិបត្តិការសភា ដើម្បីរួមចំណែកដោះស្រាយបញ្ហារួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យ
សន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមភាពយេនឌ័រ ក្នុងធានាឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលោក ដែលក្នុងនោះរួមមាន ៖ សេចក្តីសម្រេចការលើកកម្ពស់សមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា តាមរយៈការធ្វើអោយសម្រេចរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍដោយចីរភាព, ការធ្វើអោយកាន់តែប្រសើរឡើងសម្រាប់ស្រ្តី និងក្មេងស្រី ដើម្បី ទទួលបានការអប់រំ នាវានុវត្តភាព និងបច្ចេកវិទ្យា, ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់ អាចដល់ស្រ្តី ក្នុងការធ្វើការសម្រេចចិត្តនៅគ្រប់កំរិត, ការការពារបូរណភាពរដ្ឋាភិបាល និងស្ថាប័នសភា កសាងទំនុកចិត្តដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់, ដំណោះ ស្រាយបញ្ហាឧទ្ទាមកម្ម, ការប្រឆាំងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សន្តិភាពនៅឧបទ្វីបកូរ៉េ, ការដោះស្រាយបញ្ហាមនុស្សធម៌របស់ប្រជាជនរ៉ូហ៊ីងយ៉ា, ជំរុញកិច្ចសហប្រតិបត្តិ ការឆ្ពោះទៅរកការពង្រឹងសន្តិសុខតាមប្រព័ន្ធអីនធឺណិត,ការពង្រឹងស្ថាប័ន ដើម្បីពាណិជ្ជកម្ម និងកំណើន សន្តិសុខស្បៀង និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព, ការធ្វើឱ្យប្រសើរឡើងនូវការចូលរួមសេដ្ឋកិច្ច ឌីជីថល និងបង្កើនការតភ្ជាប់ទូទាំងតំបន់, ការលើកកម្ពស់តួនាទីសមាជិកសភាក្នុងការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងទេសចរណ៍ក្នុងតំបន់, ជំរុញការអភិ វឌ្ឍប្រកបដោយចីរភាព, ការផ្តល់អាទិភាពដល់ការគ្រប់គ្រងសមុទ្រ និងសេដ្ឋកិច្ចបៃតង ដើម្បីជំរុញការ អភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម ដែលលទ្ធផលទាំងនេះត្រូវបានចុះហត្ថលេខា ទទួលស្គាល់ដោយប្រធានគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់។
សូមជម្រាបថា ចំពោះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៩ របស់អង្គការតំបន់មួយនេះ នៅឆ្នាំ២០២១ ខាងមុខនេះ នឹងរឿបចំធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង៕