ក្រសួងធនធានទឹកបញ្ជាក់ពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃ២៧មករា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែមករា៖
១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សារសេ
២. តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សារសេ
៣. តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សារសេ។
ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច៕