អ្នកពន្លត់អគ្គីភ័យជនជាតិអាមេរិក៣នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអូស្ត្រាលី
អូស្ត្រាលី ៖ អ្នកពន្លត់អគ្គិភ័យជនជាតិអាមេរិក៣ នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដឹកទឹកមួយគ្រឿងនៅថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី។
ក្រុមមន្ត្រីបានបាត់ការទាក់ទងជាមួយយន្តហោះ C -130 Hercules មុនម៉ោង ១៣ និង ៣០ នាទីម៉ោងក្នុងស្រុកកាលពីព្រឹកនៅថ្ងៃព្រហស្បតិ៍) ។ប៉ុន្តែក្រុមមន្ត្រីសេវាកម្មអគ្គីភ័យជន បានរកឃើញយន្តហោះនេះធ្លាក់នៅក្នុងតំបន់ Snowy Monaro នៃរដ្ឋ New South Wales ។រីឯភ្នាក់ងារពន្លត់អគ្គីភ័យទាំង៣នាក់ ដែលបានបាត់បង់ជីវិត គឺជាជនជាតិអាមេរិកទាំងអស់៕