ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលជូនប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥រាជធានី ខេត្ត ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ដែលរួមមាន លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នឹងថ្លែងសុន្ទរកថាបើក ហើយលោក ទេព នីថា អគ្គលេខាធិការ និងថ្លែងសុន្ទរកថាបិទកម្មវិធី។
សូមជមម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់ ស្មើនឹង៨៤.៧៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងនោះប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន១០៨,២៧២នាក់៕