ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកើនដល់៨០នាក់ ខណៈឆ្លងជាង២.៧០០ករណី
ចិន ៖ វិរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ណាបានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិនបានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។ នេះបើយោងតាមសារព័ត៌មាន CNA។
ប្រទេសចិនបានពង្រីកការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ (២៧ មករា) និងបានពន្យារពេលថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាត ខណៈដែលប្រទេសជាច្រើនបានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុងផ្ទុះជំងឺនេះ៕