អាមេរិក ៖ អាជ្ញាធរសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ មករា) ថាបច្ចុប្បន្នមានករណីឆ្លងវីរុសនេះចំនួន ៥ ករណីនៅសហរដ្ឋអាមេរិកនិងមានករណីជាច្រើនទៀតត្រូវបានគេរំពឹងទុក។ នេះបើយោងតាមប្រភពពី CAN ។
លោកស្រី Nancy Messonnier ប្រធានផ្នែកជំងឺផ្លូវដង្ហើមនៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺបាននិយាយថានុស្សសរុប ៥នាក់ដែលត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មី Coronavirus (2019-nCoV) ហើយពួកគេទាំងនោះសុទ្ធតែបានធ្លាប់បានធ្វើដំណើរ ទៅលាន់ទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និងកំពុងរីករាលដាលយ៉ាងអាក្រក់។
លោកស្រីបានបន្ថែមទៀតថាមាន ២ ករណីនៅរដ្ឋ California និងមួយករណីទៀតនៅរដ្ឋ Arizona រដ្ឋ Illinois និងរដ្ឋ Washington ។ រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់មានដល់ទៅ ៣ នាក់ហើយ៕