ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវផ្ទេរចេញពីស្នងការខេត្តកណ្តាល
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលបានកាន់តំណែងជាស្នងការខេត្តកណ្តាលរាប់ទសវត្សមកហើយនោះ ឥឡូវត្រូវបាដកចេញពីតំណែងហើយ ហើយអ្នកដែលឡើងជាស្នងការជំនួសគឺលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អតីតស្នងការរងខេត្តកណ្ដាល ហើយត្រូវជាកូនលោករដ្ឋលេខាធិការម្នាក់នៃក្រសួងបរិស្ថានផងដែរ។
ចំណែកលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវបានថ្នាក់លើតែងតាំងជានាយករង មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ។
តាមព័ត៌មានទទួលបានពិធីផ្លាស់ប្ដូរស្នងការខេត្តកណ្ដាល នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធីបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕