មន្រ្តីជំនាញ បញ្ជាក់ពីស្ថានភាពបុរសចិន ដែលផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ
ភ្នំពេញ ៖ គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង។
ប្រភពដដែលបានបន្តថា «យើងបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ»។
មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ៕