ដោយ ៖ លេង ផល្លា
ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ លោកស្រី អ៊ុន ឆេងហ៊ីម អនុប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ឈឹម សុធារី ហេរញ្ញិកគណៈកម្មាធិការសាខា, លោកជំទាវ ប៊ុន ស៊ីថូត សមាជិកាគណៈកម្មាធិការសាខា រួមនឹងសហការី បានចុះសួរសុខទុក្ខ នឹងនាំយកសម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ផ្តល់ជូនសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូចរួច សរុបចំនួន ៤៥ នាក់ក្នុងនោះនៅមណ្ឌលសុខភាពកន្ទួតចំនួន ៨នាក់, មណ្ឌលសុខភាពដារចំនួន ១៧នាក់ និងមណ្ឌលសុខភាពថ្មគ្រែចំនួន ២០ នាក់ ។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរលោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម៕