បុរសម្នាក់តូចចិត្តប្រពន្ធផិតក្បត់ចិត្តរត់ឡើងលើដងសន្ទូចប៉ងលោតសម្លាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2020 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តផ្លូវចិត្តបន្ទាប់ពីប្រពន្ធផិតក្បត់ទៅមានប្រុសថ្មីធ្វើឲ្យគាត់លែងចង់រស់តទៅទៀតក៏សម្រេចចិត្តឡើងទៅលើដងសន្ទូចសម្រាប់ស្ទូចសម្ភារៈសំណង់នៅការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលចោមចៅដើម្បីលោតសម្លាប់ខ្លួន។ ប៉ុន្តែមិនបសនសម្រេចឡើយដោយបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅនិង នគរបាលចរាចរដែលប្រចាំការជិតនោះព្រមទាំងអ្នកនៅលើ ដងសន្ទូចនោះស្រែកលួងលោមឲ្យចុះមកវិញទើបបុរសនេះចុះក្រោមវិញតាមសម្រួល បន្ទាប់មកសាច់ញាតិបាននាំយកត្រឡប់ទៅវិញ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើឈ្មោះ សារុន ឈីត អាយុ៣១ ឆ្នាំ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពុំដឹងថាបុរសនេះដើរមកពីខាងណានោះទេស្រាប់តែឃើញរត់ឡើងទៅលើដងសន្ទូចនោះយ៉ាងលឿន។ខណៈនោះដោយសារតែខ្លាចធ្លាក់មកមានគ្រោះថ្នាក់ដល់ជីវិតព្រោះដងសន្ទូចនោះខ្ពស់ណាស់ ទើបនាំគ្នាស្រែកឲ្យចុះប៉ុន្តែពេលនោះបុរសខាងលើមិនព្រមចុះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ខណៈនោះកម្លាំងនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលប៉ុស្តិ៍ចោមចៅក៏បានចុះទៅកាន់ទីនោះស្រែកលួងលោមឲ្យចុះ ចំណែកអ្នកបញ្ជាដងសន្ទូចក៏បានជួយស្រែកឲ្យចុះដែរ ទើបបុរសនោះព្រមចុះមកវិញតាមសម្រួល។ហើយគាត់បាននិយាយប្រាប់នគរបាលថាគាត់មានវិបត្តិផ្លូវចិត្តដោយគាត់បានទៅរកសុីនៅប្រទេសថៃហើយមានប្រពន្ធនៅទីនោះបានកូន២នាក់ ប៉ុន្តែប្រពន្ធបានផិតក្បត់ទៅមានប្រុសថ្មីទើបខ្លួនតូចចិត្តលែងចង់រស់និងរត់ឡើងលើដងស្ទូចដើម្បីលោតសម្លាប់ខ្លួន៕