អ្នកជំនាញ​ធ្វើ​ធ្មេញ​រឹត​-​ក​សម្លាប់​ស្ត្រី​ម្នាក់​ពេលដេក​ធ្វើធ្មេញ​ប្លន់យក គ្រឿងអលង្ការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2015 ក+ ក-

​ត្បូងឃ្មុំ​៖ ស្ត្រី​អាយុ​៤០​ឆ្នាំ​ម្នាក់ ​ត្រូវ​អ្នក ជំនាញ​ធ្វើ​ធ្មេញ រឹត​.ក​សម្លាប់​ប្លន់​យក​គ្រឿងអលង្ការ​ខ​ណៈស្ត្រី​រូបនោះ​ដេក​ឲ្យ​គេ​ព្យាបាល​ធ្មេញ ហើយ​យក​សព​ទៅ​ច្រក​ក្នុងកា​រ៉ុង​រួច​រត់​គេចខ្លួនបាត់​។​

​ករណី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ៈ​០០​នាទី យប់​ថ្ងៃទី​១២​កក្កដា នៅ​ចំណុច​ភូមិ​ដារ​ផ្សា ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​ករណី​ប្លន់​សម្លាប់​នេះ ជនសង្ស័យ មានឈ្មោះ ហ៊ុយ សេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រកស៊ី​បើក​កន្លែង​ធ្វើ​ធ្មេញ នៅ​ចំណុច​ខាងលើ​។​ចំណែក ស្ត្រី​រងគ្រោះ​មានឈ្មោះ ឡៃ សំអាន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ដារ​លិច ឃុំ​ដារ ស្រុក​មេមត់​។​

​ប្រភពពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​៣​រសៀល ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដើម្បី​ទៅ​ឲ្យ​អ្នកធ្វើ​ធ្មេញ​ឈ្មោះ ហ៊ុយ សេង (​ជនសង្ស័យ​) ព្យាបាល​ឲ្យ​តាម​ការ​ណាត់​។ លុះ​រហូតដល់​វេលា​កើតហេតុ ដោយ​ឆ្ងល់​ពុំទាន់​ឃើញ​ស្ត្រី​រងគ្រោះ​ត្រឡប់មកផ្ទះ​វិញ ដោយមាន​ការសង្ស័យ​ក៏​ប្តឹង​សមត្ថកិច្ច ហើយ​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​

​ប្រភព​បន្តថា ក្រោយពី​សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​កើតហេតុ បានឃើញ​បន្ទប់​បិទទ្វារ និង​ចាក់សោរ​ជាប់​ពី​ក្រៅ​។ ក្នុងពេលនោះ​កម្លាំង​ក៏​សហការ​ជាមួយ​អាជ្ញា​មូលដ្ឋាន កាត់​សោរ​បន្ទប់​ចូលទៅ​មើល​ក៏​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សម្លាប់ ច្រក​ក្នុងកា​រ៉ុង ដាក់ចូល​ទូកញ្ចក់​ក្នុង​ផ្ទះបាយ​។​

​ប្រភព​ដដែល​បន្តថា ក្រោយពី​ធ្វើការ​ពិនិត្យ​រួច ឃើញថា ស្ត្រី​រងគ្រោះ​គឺ​បាន​ស្លាប់​ដោយសារ​រឹត​-​ក​ប្លន់​យក ទ្រព្យសម្បត្តិ ព្រោះ​លើ​ខ្លួន​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​អះអាងថា បាន​បាត់​ខ្សែ​កមាស​១​ខ្សែ ទម្ងន់​៥​ជី​, ផ្លាកដៃ​ប្លា​ក​ទិន​១​ខ្សែ ទម្ងន់​១​ជី​, ចិញ្ចៀនមាស​១​វង់ ទម្ងន់​១​ជីក​ន្លះ​, លុយ​មួយចំនួន និង​ម៉ូតូ​១​គ្រឿង​ដែល​ស្ត្រី​រងគ្រោះ​ជិះ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​សព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​តាម​ប្រពៃណី​ជនល្មើស ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វះស្វែង​ចាប់ខ្លួន​យកមក​ផ្ត​ទ្ទា​ទោស​តាមផ្លូវ​ច្បាប់​៕

bhbvm

vgbnop

cvbg