ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ម្សិល មិញនេះ បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២០ របស់ខ្លួនរយៈពេលពីរ ថ្ងៃគឺថ្ងៃទី៣០ ដល់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា នៅក្នុង ឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។
សន្និបាតបូកសរុបការងារប្រចាំនេះប្រព្រឹត្តិក្រោមវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូល រួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុល កិត្តិយស និងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើន។
ឯកឧត្តម ប្រាក់ សុខុន បានចាត់ទុកសន្និបាតប្រចាំឆ្នាំនេះ ផ្តល់នូវកាលានុវត្តភាព សម្រាប់ អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកម្រិតវិភាគកាន់តែទូលំទូលាយ លើ បញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ស្ថានភាពវិនិយោគ បរទេស នៅកម្ពុជា និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីពង្រឹងការទូត សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ផងដែរថា កិច្ចប្រជុំលើប្រធានបទនានា ពាក់ព័ន្ធនឹងការ ងារហិរញ្ញវត្ថុ ការងារការទូតសេដ្ឋកិច្ច ការរៀបចំធ្វើជាម្ចាស់ផ្ទះ ASEM-13 និងការ ពិភាក្សា ជាក្រុមៗ ស្តីពី វិធានការ និងមធ្យោបាយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តការងារ ធំ ៗ ទាំង៥របស់ក្រសួង បានចាប់ដំណើរការ២ថ្ងៃរួចមកហើយ។ នារសៀលនេះ ថ្នាក់ដឹក នាំ ក្រសួង និង ឯកអគ្គរាជទូត អគ្គកុងស៊ុលទាំង១៤៨នាក់ នឹងប្រជុំចង្អៀត ដើម្បីពិភាក្សាលើ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការងារការទូត និង រកវិធីដោះស្រាយបញ្ហាលំបាក និងរសើប នានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងមក។ លទ្ធផលសំខាន់ៗ នៃកិច្ចពិភាក្សាទាំងនេះ នឹង ត្រូវបូកសរុបរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី នាពិធីបិទសន្និបាត ដើម្បីទទួល នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេច។
យ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ជូនថា ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភព លោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាក ស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន ក្នុងដំណើរ ទៅរក របបពហុប៉ូល។ ការប្រកួតប្រជែង រវាងមហាអំណាចធំៗ នឹងបន្តក្នុងលក្ខណៈស្វិត ស្វាញ ជះឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោកទាំងវិស័យ នយោ បាយ សេដ្ឋកិច្ច យោធា សន្តិសុខ និងបច្ចេកវិទ្យា។
ប្រព័ន្ធពហុភាគីនិយមនឹងបន្តទទួលសម្ពាធខ្លាំងក្លាដោយសារតែការកើនឡើងនៃទំនោរឯកតោភាគីនិយម។ សង្រ្គាមពាណិជ្ជកម្ម និងការប្រកាន់ នយោបាយគាំពារ និយមក៏នឹង បង្កហានិភ័យច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ភាព តានតឹង និងភ្នក់ជំលោះនៅតំបន់មួយចំនួន នឹងបង្កអស្ថិរភាព និងភាពមិនប្រាកដ ប្រជា ទាំងសំរាប់តំបន់នោះផង ទាំងសំរាប់ពិភពលោកផងដែរ។ សម្រាប់ការកែទំរង់នៅក្នុងក្រសួង ក៏ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ផងដែរថា លក្ខខណ្ឌ ការងារសំរាប់ មន្ត្រីត្រូវបានកែលំអ ដោយមានរបបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិកក្នុង ក្រសួង ការតំឡើងប្រាក់ខែជូនមន្ត្រីការទូតនៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកា ចំណាយទូទៅសំរាប់ស្ថានតំណាងនៅបរទេស ការកែលំអកន្លែងធ្វើការ ការបង្កើត វិទ្យា ស្ថានដើម្បីបំពាក់បំប៉ននិងបណ្តុះបណ្តាលមន្ត្រីការទូតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការដាក់បញ្ចូលប្រព័ន្ធគុណធិបតេយ្យក្នុងការជ្រើសរើស តែង តាំង តំឡើងឋានៈ តួនាទីមន្ត្រី ដែលជាមធ្យោបាយតែមួយគត់ ដើម្បីធានាគុណភាព ប្រសិ ទ្ធិ ភាព ការងារ និងសមធម៌នៅក្នុងក្រសួង ដើម្បីធានាថា មន្ត្រីការទូត អ្នកមានសមត្ថភាព ពេញលេញ ជំនាញ វិជ្ជាជីវៈខ្ពស់ រៀងវៃ និងស្មោះត្រង់ ក្នុងការការពារផលប្រយោជន៍ គោលរបស់ជាតិ និងប្រជាជន ជាគោលដៅនិងមហិច្ឆតាតែមួយគត់ ដែលប្រទេសជាតិនិង ប្រជាជនចង់បានពីអ្នកការទូតទាំងអស់គ្នា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតនេះ នៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់ អ្នកការទូត កម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញប្រកាសជាផ្លូវការការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជាហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញ ឲ្យចូលរួមផងដែរ៕
ក្រសួងការបរទេស រៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំថ្មី