ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសថា ក្រសួងបានរកឃើញករណីបើក បៀវត្សលើសចំនួន ៧,១៩៨,១៣៥,៥១៤រៀល ប៉ុន្តែប្រាក់ទាំងនេះត្រូវបានបង្វែរចូល ទៅក្នុងរតនាគារវិញ។ ការរកឃើញនោះគឺក្នុងពេលចុះធ្វើអធិការកិច្ចក្នុងវិស័យមុខងារ សាធារណៈពេញមួយឆ្នាំ២០១៩។
តួលេខនៃករណីបើកបៀវត្សលើសនោះធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារ សាធារណៈ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
យោងតាមរបាយការណ៍ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា មកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យាសរុប ២១៨,៤៨២នាក់ (ស្ត្រី ៨៨,៧០៣នាក់) ស្នើនឹង ៤០.៦១% ក្នុងនោះថ្នាក់ជាតិចំនួន ៤៥,៥៩៩នាក់ (ស្ត្រី ១២,៩៨១នាក់) និងថ្នាក់ក្រោមជាតិចំនួន ១៧២,៨៨៣នាក់ (ស្ត្រី ៧៥,៧៤៩នាក់៕