ចំនួន​អ្នកស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​ចិន​កើន​ដល់​៦៣៦​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរ​ចិន បានប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​នៅ​ដល់​៦៣៦​នាក់ ហើយ​បន្ទាប់ពី​ខេត្ត​ហ៊ូ​ប៉ី​ដែល​រងគ្រោះ​ខ្លាំង​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ថ្មី​ចំនួន​៦៩​នាក់​បន្ថែមទៀត​។ ​នេះ​បើ​យោងតាម​សារព័ត៌មាន CNA ។​

ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សុខភាព​ជាតិចិន បាន​បញ្ជាក់ថា ខេត្ត​ហ៊ូ​ប៉ី មាន​មនុស្ស​រហូតដល់​២,៤៤៧​នាក់​បានឆ្លងវីរុស​នេះ​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​វីរុស​កើន​ដល់​៣១,១៦១ នៅក្នុង​ប្រទេស​ចិនដីគោក​៕