ភ្នំពេញ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃ១២ខែ កុម្ភៈបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពុងផែក្រុងព្រះសីហនុ។ តំណាងអង្គការអន្តរជាតិរូបនេះបានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។
តាមបណ្តាញទំនាក់ទំនងសង្គមធ្វីតធឺលោក Tedros ឱ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោដែលបានអនុញ្ញាតឱ្យមានការចូលចតនៃនាវា Westerdam នៅខេត្តព្រះសីហនុ។ នេះជាការបង្ហាញនូវ ការស្វាគមន៍ ប្រកបដោយ សាមគ្គីភាព ក្នុងគ្រាដែលពិភពលោក កំពុងស្ថិតនៅក្នុងតំណាក់ ដើម្បីបឈ្ឈប់ការ រីករាលដាល មេរោគCOID19”។
សូមជម្រាបថា ការសម្រេចអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើររបស់ក្រុមហ៊ុន Holland America Line ធ្វើឡើងបន្ទាប់ពីនាវាដែលដឹកអ្នកដំណើររហូតដល់ ១៤៥៥នាក់ និងអ្នកបម្រើក ៨០២ នាក់នេះត្រូវបានបដិសេធឲ្យចូលចតពីសំណាក់ប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះតៃវ៉ាន់ និងកោះ ហ្គាម ក្រោមហេតុផលភ័យខ្លាចការរាតត្បាតនៃកូរ៉ូណាវីរុស COVID19៕