ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងមានការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា។ ការថ្លែងសារនេះធ្វើឡើងនៅវិមានសន្តិភាព ហើយមានការផ្សាយផ្ទាល់ និងបន្តផ្ទាល់ទៅតាមបណ្តាញផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីសម្តេចថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ៕