ព្រះមហាក្សម៉ាឡេស៊ីយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ លាលែងចេញពីតំណែង
គូឡាឡាំពួ ៖ ព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។ នេះបើតាម សារព័ត៌មាន CNA។
ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ីខាងលើនេះ ត្រូវបានធ្វើឡើង ស្របទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ដោយក្នុងនោះបានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ននឹងត្រូវកាន់ការយ៉ាងយូរបំផុតរយៈពេល ១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវជ្រើសតាំង។ បន្ថែមពីនេះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ឲ្យកងកម្លាំងប៉ូលិស ថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងប្រទេសទាំងមូលផងដែរ៕